(ព្រៃវែង)៖ ដើម្បីអបអរសារទរ បុណ្យរ៉ូយ៉ាហាជីរបស់បងប្អូនខ្មែរ ឥស្លាមលោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួម និងសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋភូមិខ្មែរឥស្លាម ស្រុកកំពង់ត្របែក នារសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៦។
ក្នុងឱកាសនោះលោក ស សុខា បានផ្តល់កិត្តិយសប្រគល់គោ(គោគួតរ៍ប្ពាន) ចំនួន ១០ក្បាល ដល់បងប្អូនខ្មែរឥស្លាម នៅទីនោះ ដែលជាអំណោយសប្បុរសធម៌ របស់អង្គការម៉ូស្លីមកម្ពុជា ដើម្បីជនងាយរងគ្រោះ។
លោកតំណាងរាស្ត្រ បានកោតសរសើរ ដល់ប្រពៃណីចែក រំលែករបស់បងប្អូនខ្មែរឥស្លាម និងសូមសន្យាចូលរួមពិធីបុណ្យនេះ នៅឆ្នាំក្រោយៗ បន្តទៀត ប្រសិនបើមានការអញ្ជើញ ពីសំណាក់បងប្អូនខ្មែរ ឥស្លាមយើង។ ជាមួយគ្នានេះលោក ក៏បានជួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន 3,000$ សម្រាប់សង់បង្ហើយរោងបាយសាមគ្គី សម្រាប់វិហារអាល់ហ្វាអ៊ីសផងដែរ។