Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកចូលរួមពិធីបុណ្យ Hajj ដ៏ធំរបស់សាសនាអ៊ីស្លាមនៅ អារ៉ាប៊ី សាអូឌីត កើនឡើងដល់ ១.៨លាននាក់

12-09-2016 18:12

(រីយ៉ាដ)៖ ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានអះអាងនៅថ្ងៃចន្ទនេះថា ចំនួនជនមូស្ល៊ីម ដែលកំពុងតែចូលរួមពីធីបុណ្យហាជ (Hajj) ដ៏ធំបំផុតរបស់សាសនាអ៊ីស្លាម បានកើនដល់ ១.៨លាននាក់ ដោយក្នុងចំណោមនោះ ១.៣លាននាក់ មកពីបរទេស។ នេះបើតាមការផ្សាយដោយសារ ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាល្ងាចថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។

អាជ្ញាធរស្រង់ស្ថិតិទូទៅប្រចាំព្រះរាជាណាចក្រ អារ៉ាប៊ី សាអួឌីត បានឲ្យដឹងថា ចំនួនអ្នកចូលរួមពិធីបុណ្យ Hajj នៅក្នុងប្រទេសផ្ទាល់មានចំនួន ៥៣៧,៥៣៧នាក់ ហើយភាគច្រើនគឺជាមិនមែនជាជនជាតិ អារ៉ាប៊ី សាអូឌីត នោះទេ ខណៈដែលវិធានការសន្តិសុខត្រូវបានរឹតបន្តឹងជាខ្លាំង ដើម្បីការពារទីសក្ការៈបូជា ដែលពោពេញទៅដោយមនុស្សរាប់លាននាក់មួយនេះ។

►ចុចអានព័ត៌មានលំអិតបន្ថែម៖ ពិធីបុណ្យ ហាជ (Hajj) របស់សាសនាឥស្លាមជាអ្វី ? អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា នឹងចាប់ផ្តើមពិធីបុណ្យនេះថ្ងៃស្អែក