Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានអង្គការមូលនិធិមូស្លីមកម្ពុជា ឧបត្ថម្ភគោ និងពពែជាង១៥០ក្បាល ដល់ប្រជាពលរដ្ឋក្រីក្រខ្មែរឥស្លាម នៅខេត្តត្បូងឃ្មុំ

12-09-2016 17:47

(ត្បូងឃ្មុំ)៖ លោកឧកញ៉ា លី វាសនា អគ្គនាយកក្រុមហ៊ុន វាសនាម៉ារីយ៉ាអ៉ីនវេសមេនគ្រុប និងជាប្រធាន​អង្គការ​មូលនិធិមូស្លីមកម្ពុជា​​​ ​និង លោកស្រី ម៉ាន ម៉ានម៉ារីយ៉ាន រួមនឹងសប្បរសជន មកពីប្រទេស សង្ហឹបូរី  និងម៉ាឡេស៉ី នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះចែកគោកូរបាន (Qurban) ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណជាង១០០ក្បាល និងបានធ្វើកម្មវិធីចែកគោ និងពពែ៥២ក្បាល នៅខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋដែលបានទទួលគោ និងពពែនោះមកពីជុំតំបន់ជុំវិញ មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ណូរឌីនហូម មានទីតាំងភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃរ៉យ៉ាហាជ្ជី Aidul Adha 1437H ថ្ងៃស្រាយបួសរបស់សាសនា ឥស្លាមទូទាំងពិភពលោកនាឆ្នាំ២០១៦ ត្រូវនិងឆ្នាំ 1437H មូហាំម៉ាត់សករាជ។

លោកឧកញ៉ា លី វាសនា និង លោកស្រី បន្ថែមថា នឹងមានកម្មវិធី ចែកសាច់គោជូនចាស់ជរា និង ប្រជាពលរដ្ឋក្រីក្របន្ថែមទៀត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ៕