(ភ្នំពេញ)៖ ជាមួយនឹងបចេ្ចកវិទ្យាច្នៃប្រឌិតខ្ពស់ និងការផ្តល់ជូននូវភាព សង្ហាឥតខ្ចោះ រថយន្ត Ford Mustang ជាប្រភេទរថយន្តស្ព័រថ្មីមួយ ដែលមានភាពល្បីល្បាញ ទូទាំងពិភពលោក។ អស់រយៈពេល ៥០ឆ្នាំ មកនេះ Mustang បានធ្វើការផ្លាស់ប្តូររូបរាង និងបចេ្ចកវិទ្យាស្របទៅនឹងរ ចនាបទបែបទាន់សម័យ ដែលមានលក្ខណៈ ជាប្រភេទរថយន្តបែបស្ព័រ ហើយសាកសម ឥតខ្ចោះជាមួយតម្រូវការ របស់អ្នកប្រើប្រាស់នាយុគសម័យថ្មី។
ការរចនារថយន្ត Ford Mustang នេះត្រូវបានបង្កើតឡើង ដោយការបំពាក់បន្ថែមនូវប្រព័ន្ធ ផ្តល់ព័ត៌មាន ការគ្រប់គ្រង និងការផ្សារភ្ជាប់ទំនាក់ទំនង រវាងរថយន្តនិងអ្នកបើកបរ។ ជាមួយនឹងរូបរាង ដ៏ទាក់ទាញ Mustang ត្រូវបានផលិតឡើង ដោយការបំពាក់បច្ចេកវិទ្យាថ្មី ជាច្រើនដូចជា៖
ប្រព័ន្ធបញ្ឆេះរថយន្តដោយស្វ័យប្រវត្តិ ជាមួយនឹងការចុចបូតុង (Push-Button Start)
ប្រព័ន្ធគ្រប់គ្រងល្បឿនទៅតាមស្ថានភាពផ្លូវ (Selectable driving mode – Normal, Snow/Wet, Sport, Track)
ការបំពាក់នូវបច្ចេកកវិទ្យា MyKey® បានផ្តល់ភាពងាយស្រូល ដល់លោកអ្នកជាអាណាព្យាបាល ក្នុងការកំណត់ល្បឿននៃការបើកបរ ទៅលើរថយន្តកូនរបស់លោកអ្នក ដើម្បីធានាបាននូវសុវត្ថិភាព ជាមួយនឹងបច្ចេកវិទ្យា SYNC® with MyFORD Touch ជាមួយនឹងអេក្រង់អិលស៊ីឌីទំហំ៨អ៊ីញ ជាបច្ចេកវិទ្យាដែលអាចផ្តល់ឲ្យអ្នកបើកបរ ប្រើប្រាស់សម្លេងរបស់គាត់ សម្រាប់បញ្ជាទៅលើប្រព័ន្ធ ទំនាក់ទំនង និង ការកំសាន្តផ្សេងៗ (Voice-Activated Communications and Entertainment System)
ភ្លើងបំភ្លឺជំហៀង រថយន្តទាំងសងខាងពេលបើកទ្វាររថយន្ត (Puddle Lamp with Pony Projection Lights)
ចង្កៀងគុជបំពាក់ដោយភ្លើង LED ប្រភេទស្ព័របីឆ្នូត (Headlamps – HID with Signature Lighting)
ចង្កៀងស្តុបក្រោយបំពាក់ដោយភ្លើងស៊ីញ៉ូប្រដេញគ្នា (LED Tail lamps with Sequential tail lamps)
ទន្ទឹមនឹងនេះដែរ Mustang ក៏បានផលិតឡើងដោយ បំពាក់នូវប្រព័ន្ធការពារសុវត្ថិភាពមួយចំនួនទៀតដូចជា ប្រព័ន្ធផ្តល់សញ្ញាពេលមានរថយន្តមកក្បែរ (Blind Spot Information System) រួមជាមួយនឹងឧបករណ៍ សម្រាប់បញ្ជាក់ប្រាប់អ្នកបើកបរ នៅក្នុងករណីដែលមាន ឧបសគ្គនៅពីក្រោយ (Cross Traffic Alert) និងប្រព័ន្ធកំណត់ល្បឿននៃការបើកបរ (Adaptive Cruise Control)ដែលអាចផ្តល់នូវភាពរំញោច ដើម្បីកំនត់ទៅលើល្បឿនក៏ដូចជា ចម្ងាយចំពោះរថយន្តដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងក្នុងគោលបំនងធ្វើយ៉ាងណាដើម្បី ចៀសផុតពីការបើកបរ លើសល្បឿនកំនត់។
ស្របពេលដែលប្រទេសកម្ពុជា កំពុងតែមានកំណើននៃយានយន្ត ការជួបប្រទះនូវការកកស្ទះ ចរាចរណ៍ក៏កាន់តែមានច្រើនឡើងៗ ផងដែរ Ford Mustang ត្រូវបានបំពាក់ទៅដោយម៉ាស៊ីន EcoBoost ដែលមានកម្លាំងខ្លាំង សន្សំសំចៃប្រេង និងកាត់បន្ថយការប៉ះពាល់ ទៅលើបរិស្ថាន។ការរចនារថយន្ត Mustang ពីជំនាន់មួយទៅជំនាន់មួយ មានគោលបំណងដើម្បី បង្កើននូវទំនុកចិត្ត សុវត្ថិភាព និង ផាសុកភាពសម្រាប់អ្នកបើកបរ។
ដើម្បីឲ្យកាន់តែយល់ច្បាស់ ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម: https://www.facebook.com/RMAFordCambodia/videos/1019640521467446/ សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនង មកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនង សង្គម www.facebook.com/RMAFordCambodia/