(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរគាំទ្របន្លែ ផ្លែឈើក្នុងស្រុក។

លោកជំទាវបណ្ឌិត បានគូសរំលេចទៀតថា ការជួយទិញ និងគាំទ្របន្លែ ផ្លែឈើក្នុងស្រុក គឺជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

ការអំពាវនាវរបស់លោកជំទាវបណ្ឌិត បានធ្វើឡើងតាមរយៈបណ្តាញសង្គមនាល្ងាចថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ។ សារអំពាវនាវនេះ បានភ្ជាប់ជាមួយរូបស្ត្រីវ័យចំណាស់​ត្រកង​សណ្តែកកួរមួយបាច់ធំ។

សណ្តែកកួរ កំពុងផ្ទុះការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរលើបណ្តាញសង្គម ខណៈតម្លៃកំពុងឡើងខ្ពស់៕