(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមការតាំងពិព័រណ៍ចិន-អាស៊ាន នៅខេត្តក្វាងស៊ី ប្រទេសចិន នៅម៉ោង៤៖២០នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោកទេសរដ្ឋមន្រ្តី មិន ឃិន និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព នៅគេហដ្ឋានសពក្នុងក្បែរបឹងកងកង ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី មិន ឃិន បានទទួលមរណភាព នៅវេលាម៉ោង១៖៥៩នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ៕