ប្រធានគណបក្សឯកភាពជាតិខ្មែរ៖ ទណ្ឌិត សម រង្ស៉ី ធ្វើនយោបាយដើម្បីតែផលប្រយោជន៍ និងគំនុំផ្ទាល់ខ្លួន (Video inside)
13-05-2024 17:37
(ភ្នំពេញ)៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានរំលឹកអំពីអំពើពុករលួយ និងកិបកេងរបស់ បុគ្គល សម រង្ស៉ី ពាក់ព័ន្ធនឹងលុយទូរទស្សន៍ព្រះអាទិត្យ និងលើកឡើងថា ទណ្ឌិតរូបនេះធ្វើនយោបាយដើម្បីតែផលប្រយោជន៍ និងគំនុំផ្ទាល់ខ្លួន។ ការបញ្ជាក់របស់លោក អ៊ុន ជឹម បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «នយោបាយប្រឆាំងផលប្រយោជន៍ជាតិ និងបង្កអសន្តិសុខរបស់ លោក សម រង្ស៉ី»។
បន្ថែមពីនេះលោក អ៊ុន ជឹម បានឲ្យដឹងថា នៅក្នុងតំបន់ជើងនេះ គ្មានឡើយអ្នកនយោបាយប្រឆាំងណា ដែលញុះញង់ឲ្យប្រទេសគេផ្ដាច់ជំនួយពីប្រទេសរបស់ខ្លួនដូច្នេះ បុគ្គល សម រង្ស៉ីឡើយ។
ខាងក្រោមនេះគឺជាការលើកឡើងទាំងស្រុងរបស់ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ៖