ប្រជាពលរដ្ឋតាម វាយចោរកាច់កម៉ូតូម្នាក់ នៅផ្សារត្រពាំងល្វា រួចប្រគល់ឲ្យសមត្ថកិច្ច
12-09-2016 16:05
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង ដែលម្ចាស់ចតទុក ចាក់សោកត្រឹមត្រូវ នៅមុខផ្លួះជួលមួយកន្លែ ប៉ុន្តែក្រោយពេលលួចបានសម្រេចហើយប្រុងរត់គេចខ្លួន ត្រូវម្ចាស់ក្រឡេកឃើញទាន់ ស្រែកថា ចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល ឆោរឡោហើយប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញតាមចាប់ខ្លួន បានវាយទ្រមខ្លួន រួចទើបប្រគល់ទៅឲ្យ នគរបាលសាកសួរចាត់ការបន្តទៀត។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្សារ ត្រពាំងល្វា ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើនេះ ឈ្មោះ សុខ កាន់ អាយុ២២ឆ្នាំស្នាក់នៅផ្ទះជួល ក្នុងភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល ដោយឡែកជនរងគ្រោះ ឈ្មោះ សំ ឃាង អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៏ខ្មៅ ពាក់ស្លាកលេខ១FZ-០៥៣៧ ៕