(ភ្នំពេញ)៖ ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លោក អ៊ុន វិសិទ្ធគុន បានលើកឡើងថា មកទល់ពេលបច្ចុប្បន្ននេះ ទណ្ឌិត សម រង្ស៉ី ទាល់ច្រកនៅក្នុងការធ្វើនយោបាយកាន់តែខ្លាំងប្ដូរពីធ្លាប់មានអ្នកគាំទ្រច្រើន ឥលូវបាត់បង់អ្នកគាំទ្រអស់ ទើបសាកល្បងទៅធ្វើនយោបាយស្របតាមគំនិតរបស់វៀតណាមវិញ ក្រែងទទួលបានផលប្រយោជន៍ តាមរយៈប្រឆាំងគម្រោងជីកព្រែកហ្វូនណនតេជោ។ លោកបានលើកឡើងបែបនេះនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ពាក់ព័ន្ធនឹងការបាត់បង់ប្រជាប្រិយភាពនេះ លោក អ៊ុន វិសិទ្ធគុន បានបញ្ជាក់ថា ក៏ដោយសារតែបុគ្គលរូបនេះបោកប្រាស់ទាំងទំនុកចិត្ត និងថវិកា រហូតអ្នកគាំទ្រស្មោះស្ម័គ្រខ្លះ លះបង់ទ្រព្យសម្បត្តិខ្លួនដើរតាមមេដឹកនាំដូច លោក សម រង្ស៉ី រហូតត្រូវអស់ទាំងទ្រព្យ អស់ទាំងក្រុមគ្រួសារ រស់នៅនិរាសព្រាត់ប្រាសគ្នាដល់បច្ចុប្បន្ន។

សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖