(ភ្នំពេញ)៖ The Pizza Company បានផ្តល់ជូនកម្មវិធីទិញ១ថែម១ជាពិសេស ដល់អតិថិជននៅ សាខាធីខេអាវេនញូ (TK Avenue) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៨ ខែកញ្ញា ២០១៦ ក្នុងគោលបំណងដើម្បីអរគុណ ដល់អតិថិជនដែលធ្លាប់តែគំាទ្រភីហ្សា The Pizza Company កន្លងមក។
ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារជួបជុំបែប ក្រុមគ្រូសារ មិត្តភក្តិ ឬបងប្អូនជាដើម ដែលអាចញ៉ាំនៅក្នុងហាងផ្ទាល់ ឬក៏ខ្ចប់យកទៅផ្ទះ ជាមួយការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង ១០យប់។
ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ The Pizza Company មានចំនួន ២១ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុង ព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាលម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង និងសាខា ចោមចៅ។
គួរំលឹកថា The Pizza Company ជាហាងភីហ្សាដែរឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ និងមានសាខាច្រើន នៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តា ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិនកម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme)៕