(ភ្នំពេញ)៖ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានថ្លែងថា ការធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍របស់ជាតិជារៀងរហូតមកទល់បច្ចុប្បន្ននេះ របស់ទណ្ឌិត សម រង្ស៉ី គឺបង្ហាញថាបុគ្គលរូបនេះមិនមែនជាជនជាតិខ្មែរនោះទេ ហើយជាខ្ញុំបម្រើនយោបាយបរទេសប៉ុណ្ណោះ។ ការលើកឡើងរបស់លោក អ៊ុន វិសិទ្ធគុន បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «នយោបាយប្រឆាំងផលប្រយោជន៍ជាតិ និងបង្កអសន្តិសុខរបស់ លោក សម រង្ស៉ី» ។

បើតាមលោក អ៊ុន វិសិទ្ធគុន, ទណ្ឌិត សម រង្ស៉ី តាំងពីដើមរាងមកមិនដែលមានគំនិតក្នុងការជួយឲ្យជាតិខ្មែរចម្រើនរុងរឿងនោះទេ។ ជាក់ស្ដែងនៅពេលមានឱកាសធ្វើការជាមួយរដ្ឋាភិបាល ក៏មិនបានសុខដែរ ចុងក្រោយសូម្បីតែគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏មានការប្រឆាំងពីលោក សម រង្ស៉ី ញុះញង់មិនឲ្យជីកព្រែកដ៏សំខាន់នេះដែរ។ កត្តាទាំងអស់នេះហើយ បានធ្វើឲ្យលោក អ៊ុន វិសុទ្ធគុន វាយតម្លៃថា បុគ្គល សម រង្ស៉ី មិនមែនជាជនជាតិខ្មែរនោះទេ តែជាជនបម្រើបរទេស និងបម្រើក្រុមគ្រួសារខ្លួនឯងតែប៉ុណ្ណោះ។

ខាងក្រោមនេះជាការលើកឡើងរបស់ លោក អ៊ុន វិសិទ្ធគុន៖