(កែប)៖ ប្រជាពលរដ្ឋដែលរស់នៅ និងដើរកំសាន្ដនៅក្នុងទឹកដី ខេត្ដកែប បានបង្ហាញភាពត្រេកអរសប្បាយរីករាយ ពេលដែលបានថតរូប និងថតសែលហ្វី (Selfie) ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅចុងសប្ដាហ៍កន្លងទៅនេះ។

អ្វីដែលពិសេសនោះ ប្រជាពលរដ្ឋមានភាពកក់ក្ដៅនឹងការសំណេះសំណាល រ​បស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ដោយភាពស្រឡាញ់ យកចិត្ដទុកដាក់ដល់ពួកគាត់ ព្រោះកន្លង ធ្លាប់តែឃើញពីចម្ងាយ, តាមទូរទស្សន៍ វេបសាយ និង​ទំព័រសង្គមហ្វេសប៊ុក ខណៈសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្ដ តែពេលនេះបានជួបសម្ដេចផ្ទាល់ បានធ្វើឲ្យពួកគាត់ រំភើបចិត្ដយ៉ាងខ្លាំង ដែលមាតាមនុស្សធម៌ដ៏គំរូនៅកម្ពុជា មានក្ដីអាណិតស្រឡាញ់ និងយកចិត្ដទុកដាក់ ព្រោះបន្ទាប់ពីការងារមនុស្សធម៌ សម្ដេចតែងតែ ចុះសួរសុខទុក្ខ ជាលក្ខណៈឯកជនសាមញ្ញាស្ទើរគ្រប់ពេលវេលា។

គូរបញ្ជាក់ថា ក្រោមដំបូងដ៏កក់ក្ដៅ ដឹកនាំដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើឲ្យប្រជារាស្ដ្រ ទទួលបានសុខសុវត្ថិភាព សេចក្ដីសុខសប្បាយ ពិសេសការយកចិត្ដទុកដាក់ ខ្ពស់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ​ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ៕

សូមទស្សនារូបភាព៖

https://www.facebook.com/virak.mony.5?fref=ts