(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ព្រៃស នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពលោក គឹម ពៅ ប្រធានភូមិគោកបន្ទាយ សង្កាត់ព្រៃស ដែលបានទទួលមរណភាពកាលពីរសៀលម្សិលមិញ ដោយសារឆក់ខ្សែសាកថ្មទូរស័ព្ទ ពេលដាក់លើដើមទ្រូង ខណៈកំពុងសម្រានតែម្នាក់ឯងនៅគេហដ្ឋាន។ លោកអភិបាលខណ្ឌ សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះការសាកថ្ម ទូរស័ព្ទរបស់ខ្លួន ដើម្បីជៀសវាងសោកនាដកម្ម ដែលអាចកើតមានឡើងជាយថាហេតុ។
ក្នុងឱកាសនោះ លោកអភិបាលបានចូលរួមរំលែកទុក និងចូលរួមបច្ច័យបុណ្យចំនួន៥០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស និងក្រុមប្រឹក្សាសង្កាត់ថវិកា៥០ម៉ឺនរៀលផងដែរ។ មន្រ្តីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ខណៈភ្លើងដាច់ជនរងគ្រោះ បានសាកថ្មទូរស័ព្ទ ដោយយកមកដាក់នៅលើទ្រូង ស្រាប់តែមានភ្លើងមកវិញក៏ឆក់ស្លាប់តែម្តង៕