(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នាពេលខាងមុខទំនិញដែលផលិតនៅកម្ពុជា ពិសេសផលិតផលកសិកម្ម របស់កសិករកម្ពុជានឹង នាំចេញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងនៅលើ Facebook Page បន្ទាប់ពីសម្តេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកពីបំពេញទស្សនកិច្ចជាផ្លូវការនៅ ប្រទេសចិនចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «បន្ទាប់ពីបំពេញបេសកកម្ម នៅប្រទេសចិន ចំនួន៣ថ្ងៃ ថ្ងៃនេះខ្ញុំ បានវិលត្រឡប់មកដល់ភ្នំពេញវិញហើយ។ សង្ឃឹមថានាពេល ខាងមុខទំនិញ ដែលផលិតនៅកម្ពុជាពិសេស ផលិតផលកសិកម្មរបស់កសិករ កម្ពុជានឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន។នេះជ បេសកកម្មស្វែងរកទីផ្សារនៅប្រទេស ចិនរបស់ខ្ញុំ»។
សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ ចិន-អាស៊ានលើកទី១៣ នៅទីក្រុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន តាំងពីថ្ងៃទី១០ ខែកញ្ញា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញ ចូលរួមវេទិកា ស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ចិន លើកទី១ នៅព្រឹកមិញផងដែរ៕