(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវចូលនិវត្តន៍ ២៤រូប។ ក្នុងនោះ មាន១០រូប ត្រូវបានដំឡើងពីថ្នាក់ឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ និង ១៤រូបទៀត ត្រូវបានដំឡើងពីវរសេនីយ៍ឯក ទៅជាឧត្តមសេនីយ៍ត្រី។
បើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ អ្នកទាំង ២៤រូប ក៏ត្រូវបានផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖