(ភ្នំពេញ)៖ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារសិក្សាគម្រោងផ្លូវតភ្ជាប់ ផ្នែកខាងកើតគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកគម្រោង តំណាងសាលារាជធានីភ្នំពេញ តំណាងអ្នកឧកញ៉ា ប៉េង ហួត ម្ចាស់បុរីប៉េង ហួត បឹងស្នោ ក្រុមហ៊ុនសំណង់សៀងហៃ ព្រមទាំងមន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុះនេះបានធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដោយអង្គប្រជុំបានពិភាក្សាដោយផ្តោតជាសំខាន់ ទៅលើការជ្រើសរើសគន្លងខ្សែផ្លូវតភ្ជាប់ផ្នែកខាងកើត គម្រោងសាងសង់ស្ពានឆ្លងកាត់
ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មកទល់នឹងផ្លូវជាតិលេខ១ ធ្វើយ៉ាងណាឱ្យខ្សែផ្លូវថ្មីនេះមានផលប៉ពាល់តិច ស្របតាមលក្ខណៈបច្ចេកទេស តែមានផលចំណេញខ្ពស់។

ជាលទ្ធផល កិច្ចប្រជុំសម្រេចដាក់ចេញកាលវិភាគ ការងារប្រជុំលើកក្រោយបន្តទៀត និងចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដើម្បីសម្រេចកំណត់ទីតាំងខ្សែផ្លូវជាក់លាក់មួយ ដែលជាជម្រើសដ៏ល្អប្រសើរដាក់ ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច៕