(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារ- ព័ត៌មានជាតិ-អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពរបស់ លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ៥០នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប បានបញ្ចប់ជាស្ថាពរនូវដំណាក់កាលចុះឈ្មោះបោះឆ្នោត និងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ព្រមទាំងបានចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដាក់លើសន្លឹកឆ្នោតរួចរាល់ហើយដែរ។ គ.ជ.ប កំពុងត្រៀមអនុវត្តការងារជាបន្ដបន្ទាប់តាមប្រតិទិននៃការបោះឆ្នោត ដែលបានដាក់ចេញ៕

ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំ៖