អភិបាលខេត្តសៀមរាប និងក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ដ្រីរាជការ ចូលរួមគោរពវិញ្ញាណក្ខ័នសព ទេសរដ្ឋមន្ដ្រី មិន ឃិន
12-09-2016 12:03
(ភ្នំពេញ)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ដ្រីរាជការ ក្រោមឱវាទក្នុងខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ សពទេសរដ្ឋមន្ដ្រី មិន ឃិន ទទួលបន្ទុកបេសកកម្មពិសេស។
សូមបញ្ជាក់ថា សពលោកទេសរដ្ឋមន្រ្តី មិន ឃិន ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្បែរផ្សារបឹងកេងកង ផ្ទះលេខ៥ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្រោយពីលោកបានទទួលមរណភាព នៅវេលាម៉ោង ១៖៥៩នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ៕