(រតនគិរី)៖ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានបើកកិច្ចប្រជុំគណៈឃោសនាអប់រំក្រុង/ស្រុក/ឃុំ/សង្កាត់ ស្តីពីការងារបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង/ស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។
ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សាយ សាមាន ប្រធានគណៈឃោសនាអប់រំខេត្ត និងមានការអញ្ជើញ ចូលរួមពីសំណាក់ សមាជិក សមាជិកា តាមបណ្ដា ក្រុង/ស្រុក ឃុំ/សង្កាត់ ជាច្រើននាក់ផងដែរ។
កិច្ចប្រជុំមានគោលបំណងឆ្ពោះទៅរកភាពជោគជ័យនៃការបោះឆ្នោះជ្រើសរើស សមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាពេលខាងមុខ ដើម្បីជួយគាំទ្រលើកទឹកចិត្ត ដល់អង្គបោះឆ្នោតក្នុងមូលដ្ឋាន ឱ្យបានទៅបោះឆ្នោតដោយរលូន ជោគជ័យ និងចែករំលែកខ្លឹមសាររួមមាន៖
១-ឯកសារជំនួយស្មារតីរបស់គណៈឃោសនាអប់រំថ្នាក់កណ្តាល។
២-ចែករំលែកបទពិសោធន៍ការប្រើប្រាស់បណ្តាញសង្គមក្នុងប្រយោជន៍បក្ស។
៣-ចែករំលែកឯកសារបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងបោះឆ្នោតជ្រើសរេីស សមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក និងក្រុមប្រឹក្សាខណ្ឌ។
៤-ចែករំលែកបទពិសោធន៍ បញ្ហាប្រឈមក្នុងការងារគណៈឃោសនាអប់រំ និងដំណោះស្រាយ៕