(ភ្នំពេញ)៖ មនុស្ស១២នាក់ត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងចម្រុះខណ្ឌ ឃាត់ខ្លួនពេលចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង នៅក្នុងតំបន់ភូមិបូរី កម្មករអតីតភូមិត្រពាំងឈូក ឃាត់ខ្លួនបានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១២នាក់ និងអ្នកលេងហ្គេមចំនួន៤នាក់ ប្រុសទាំងអស់ នៅវេលាម៉ោង ១៖៣០នាទីយប់ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិបូរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកអធិការ ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានឲ្យដឹងថា កម្លាំងរបស់លោកក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង លោក ចែ សុង បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែង ដែលធ្វើការរើបអូសបានទូហ្គេមបាញ់ត្រីចំនួន៤គ្រឿង ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀននិងលេងល្បែងហ្គេមខាងលើបាន១៦នាក់ ក្នុងនោះ៤នាក់ជាអ្នកលេងល្បែងហ្គេម ព្រមទាំងដកហូតបានម៉ូតូចំនួន ៨គ្រឿងផងដែរ៕