Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលឥណ្ឌា ផ្តល់វិភាគទាន ៥ម៉ឺនដុល្លារ ដល់សាលាក្តីខ្មែរក្រហម

12-09-2016 11:23

(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់វិភាគទានជាទឹកប្រាក់ចំនួន ៥០,០០០ ដុល្លារសហរដ្ឋអាមេរិក ដល់ភាគីជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា​ (អ.វ.ត.ក) ហៅកាត់ថា សាលាក្តីខ្មែរក្រហម។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់សាលាក្តីខ្មែរក្រហម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ក្រោយការប្រកាសផ្តល់នេះ លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានអរគុណរដ្ឋាភិបាលឥណ្ឌា ចំពោះការបន្តការគាំទ្រនេះ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានផ្តល់ជំនួយហិរញ្ញវត្ថុ ដល់ អ.វ.ត.ក ចាប់តាំងពីតុលាការដំណើរការ កាលពីឆ្នាំ ២០០៦មក មានចំនួនសរុប ១ ០៥០ ០០០ ដុល្លារអាមេរិក៕