(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់ដោយសារលង់ទឹក ក្រោយពីបានផឹកស្រាស្រវឹង ហើយចុះលេងទឹកទំនប់ដំណាក់ក្រាញ់ បង្កឲ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា បុរសដែលលង់ទឹកទំបន់ដំណាក់ ក្រាញ់ស្លាប់នោះ មានឈ្មោះ សុខ ស៊ីយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចចុះលេងទឹកដោយហែលទៅលេង នៅកោះ កណ្ដាលទំនប់ដំណាក់ក្រាញ់ ប្រហែល២០០ម៉ែត្រពីច្រាំង ដោយស្ថិតក្នុងស្ថានភាពស្រវឹងផងនោះ ជនរងគ្រោះប្រហែល ងើបមិនរួច ក៏ឈ្លក់ទឹកស្លាប់តែម្តង។
ក្រោយស្រង់សាកសព មកធ្វើកោសលវិច័យ ឃើញថាជងគ្រោះពិតជាស្លាប់ដោយលង់ទឹកខ្លួនឯង មិនមែនជាករណីឃាតកម្មឡើយ ហើយសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕