(កំពត)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររបស់នាយកដ្ឋាន ចុះត្រួតពិនិត្យទីតាំងសាងសង់ប៉ុស្តិ៍ថ្មីចំនួន២ប៉ុស្តិ៍ (ប៉ុស្តិ៍ព្រែកចាក និងប៉ុស្តិ៍ក្តាត) ចំណុះវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានបន្តដឹកនាំក្រុមការងារ ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ដោយមានការសម្របសម្រួលពីសំណាក់ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ចុះត្រួតពិនិត្យទីតាំងសាងសង់ប៉ុស្តិ៍ព្រែកអូរក្រសារ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប។

លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានណែនាំដល់ក្រុមការងារសាងសងត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីបានអគារបំពេញការងារដែលរឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕