(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ សប្បុរសជនជាតិ-អន្ដរជាតិ មកពីស្ថាប័នរដ្ឋ និងឯកជនជាច្រើន បានបន្តនាំយកថវិកាមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជា។
ក្នុងចំណោមសប្បុរសជនទាំងអស់រួមមាន៖ មន្ត្រី និងបុគ្គលិកទាំងអស់ របស់ធនាគារជាតិនៃកម្ពុជា ដែលបានឧបត្ថម្ភថវិកាចំនួន ១១៩,៨២៥,០០០រៀល, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី ឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក, អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក, លោក ស៊ូ ភិរិន្ទ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងលោកស្រី ស្រី សិរីទេវី និងក្រុមគ្រួសារ ឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារអាមេរិក, អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ថវិកាចំនួន ១០លានរៀល, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ១៥៣នាក់ នៃសាលាដំបូងរាជធានីភ្នំពេញ ឧបត្ថម្ភថវិកាចំនួន ៦៣លានរៀល និង ១៦១ដុល្លារអាមេរិក, ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD ឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា ឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក, លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា ឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក, ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភថវិកាចំនួន ៤០លានរៀល, លោក សុខ សូកេន និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក, លោកស្រី សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក អ៊ុក សមវិទ្យា ឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិក, លោក ឡាយ សំកុល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឧបត្ថម្ភថវិកាចំនួន ១០លានរៀល។
ទន្ទឹមនឹងនោះមានសប្បុរសជនជាច្រើនរូបទៀត តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឧបត្ថម្ភថវិកា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» រួមមានលោកឧកញ៉ា ថៃ ទីណូ និងភរិយា ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ, លោក ជា ហ៊ុយ ប្រធានក្រុមហ៊ុនស៊ីអិមអ៊ីឌី (CMED) ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ, អ្នកឧកញ៉ា ខូវ គឹមបាក់ និងលោកជំទាវ ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ, លោកឧកញ៉ា ផាត់ ប៊ុន និងលោកជំទាវ ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ, អ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ, លោកឧកញ៉ា ជា ទ្រី និងលោកជំទាវ ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារអារិក, លោកឧកញ៉ា ឡេង ហ៊ួរ និងលោកជំទាវ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក, លោកឧកញ៉ា តេង ហឿង និងលោកជំទាវ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក, លោកឧកញ៉ា លី អៀវ និងលោកជំទាវ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក, ឧត្តមសេនីយ៍ទោ សែ វុទ្ធី និងលោកជំទាវ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក, លោកជំទាវឧកញ៉ា សួង ស្រីទូច ប្រធានក្រុមហ៊ុន Queen Legacy Group ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារអាមេរិក, លោកឧកញ៉ា គា ធី និងលោកជំទាវ ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារអាមេរិក។
ព្រមជាមួយគ្នានោះក៏មានសប្បុរសជាច្រើនទៀតបានចូលរួមថវិកា ជូនកាកបាទក្រហមកម្ពុជា តាមរយៈវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជាផងដែរ រួមមាន៖ អ្នកឧកញ៉ា បណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON HOTEL និងអ្នកឧកញ៉ា លីហៀក រតនា បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១០លានរៀល និងសប្បុរសជនជាច្រើនរយនាក់ទៀត។
ក្នុងឱកាសនោះ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថា ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។
លោកស្រីអគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថា ការប្រើប្រាស់ថវិកា របស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋានគោលដៅមួយចំនួន ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកាជារៀងរាល់ឆ្នាំ ចំនួន ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទបានប្រមាណ ជាង៩ម៉ឺន៩ពាន់គ្រួសារ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ សប្បុរសជនមកពីបណ្ដាក្រសួងស្ថាប័នរដ្ឋ និងឯកជន ជាតិ និងអន្ដរជាតិប្រមាណជាង៩០០ហើយ រួមទាំងប្រជាពលរដ្ឋ ជាអាជីករ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ អ៊ុំ ពូ មីង លោកតា លោកយាយ កុមារា កុមារី ជាច្រើនរូបទៀត បានចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យដំណើរការមនុស្សធម៌ ជួយជនងាយរងគ្រោះ និងរងគ្រោះបំផុតនៅកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាមិត្ដនៅលើសកលលោក។
បើទោះបីជាថ្ងៃទី៨ ខែឧសភា កន្លងផុតទៅក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែបន្ដទទួលស្វាគមន៍ និងរង់ចាំជានិច្ចនូវចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា តាមរយៈការអញ្ជើញ មកផ្ទាល់ដល់ទីស្នាក់ការកណ្ដាល ឬចាត់តំណាងនាំមកប្រគល់ជូន ក៏ដូចជាការផ្ដល់ជូនតាមប្រព័ន្ធធនាគារផ្សេងៗ ហើយកាកបាទក្រហមកម្ពុជា បានចាត់ទុកវិភាគទានទាំងនោះ គឺសុទ្ធតែបានរួមចំណែកធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា៕