(ភ្នំពេញ)៖ លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ អមដំណើរដោយលោកអនុប្រធានសាលាដំបូង លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល និងមន្ត្រីលេខាធិការដ្ឋាន នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកថវិកាចំនួន ៦៣លានរៀល និង១៦១ដុល្លារសហរដ្ឋអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា។
លោកស្រី ម៉ែន មុនីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូសាលាដំបូងរាជជានីភ្នំពេញ យ៉ាងកក់ក្ដៅ និងបានផ្ដាំផ្ញើការថ្លែងអំណរគុណរបស់ សម្ដេចប្រធានកាកបាទក្រហម ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាដំបូងរាជធានីភ្នំពេញផងដែរ ដែលបានឧបត្ថម្ភថវិកាចំនួន ៦៣លានរៀល និង១៦១ដុល្លារសហរដ្ឋអាម៉េរិក ក្នុងឱកាសខួបលើកទី១៦១ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ»។
លោកស្រីអគ្គលេខាធិការរងទី ១ បានចែករំលែកព័ត៌មាន និងស្ថានភាពការងារ ជាមួយគណៈប្រតិភូសាលាដំបូងរាជធានីភ្នំពេញ និងបានថតរូបអនុស្សាវរីយ៍ផងដែរ៕