(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចេញប្រតិបត្តិការបង្រ្កាប ជនជាតិ បារាំងម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅចំណុចភូមិទី៤ សង្កាត់ទី៤ ក្រុងព្រះសីហនុ ដោយដកហូតបានថ្នាំញៀន១កញ្ចប់ធំ ដែលមាន តម្លៃរាប់ពាន់ដុល្លារ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនជាតិបារាំងខាងលើ មានឈ្មោះ Julli David Fleury អាយុ៦៩ឆ្នាំ ក្រោយពីធ្វើការឃាត់ខ្លួនហើយ កម្លាំងជំនាញបានឆែកឆេររកឃើញថ្នាំញៀន ចំនួន១កញ្ចប់ធំ។
បច្ចុប្បន្ន ជនគ្រឿងញៀនខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់បន្ត៕