(ភ្នំពេញ)៖ ក្រុមហ៊ុន SAMSUNG ប្រចាំនៅកម្ពុជា សូមប្រកាសថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ អតិថិជនដែលបានជាវ Galaxy Note7 អាចអញ្ជើញចុះឈ្មោះ ដើម្បីប្តូរយក Galaxy Note7 ថ្មី !
ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី ក្រុមហ៊ុនសូមសំណូមពរអតិថិជនទាក់ទងសេវាបំរើអតិថិជន ក្រុមហ៊ុនតាមរយៈទូរស័ព្ទ 023 99 32 32 ដើម្បីទទួលបានព័ត៌មានលម្អិតរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៦ល្ងាច។
បន្ទាប់ពីចុះឈ្មោះអតិថិជនអាចទទួលយក Galaxy Note 7 ថ្មី ពីទីកន្លែងដែលបានចុះឈ្មោះចាប់ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
ជាមួយគ្នានេះ ក្រុមហ៊ុន SAMSUNG បានទទួលស្គាល់ថា ហេតុការណ៍បង្កភាពមិនងាយស្រួលដល់អតិថិជន ប៉ុន្តែនេះជាដំណោះស្រាយដ៏ប្រសើរ ដើម្បីធានាថា ក្រុមហ៊ុន SAMSUNG ប្រចាំប្រទេសកម្ពុជា នៅតែបន្តផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។
SAMSUNG ធ្វើការយ៉ាងជិតស្និទ្ធិជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដើម្បីធានាឲ្យការផ្លាស់ប្តូរទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់៕