(ភ្នំពេញ)៖ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន៤ករណី ឃាត់ខ្លួន៩នាក់ មុខសញ្ញាជួយដូរចំនួន៤នាក់ មុកសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ចំនួន៥៣.៧១ក្រាម និង៤កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, ព្រៃវែង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងស្វាយរៀង បង្រ្កាប១ករណីឃាត់ខ្លួន២នាក់៕