(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នេះអ្នកតាមដានព័ត៌មានជាប្រចាំមួយរូប បានផ្ញើលិខិតរឿងនិទានខ្លីមួយសម្រាប់ផ្ញើជូនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានតុលាការបានកាត់ទោសដាក់ពន្ធនាគារអស់រយៈពេល៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។
រឿងនិទានមិត្តអ្នកអាន ផ្ញើជូនលោក កឹម សុខា បានសរសេរថា៖
«ហៃអស់សម្បទា កុំមានក្ដីរាយមាយនឹងកាមតណ្ហា នាំឲ្យវង្វេងក្នុងវដ្តសង្ខារ ស្លាប់ទៅកាលណា បានសោយតែទុក្ខ»។ នេះជាបណ្ដាំចុងក្រោយរបស់ ព្រះរាជសម្ភា ដែលព្រះអង្គបានផ្ដាំចុងក្រោយនៃជីវិតព្រះអង្គ តាមរយៈព្រះលោហិត ដែលលោកបានចារនៅលើស្លឹកត្នោត ពីព្រះវិប្បដិសារីពីបញ្ហាប្រដាប់។
រីឯលោកប្រធានស្តីទី កឹម សុខា យកបញ្ហាប្រដាប់របស់លោកទៅជាបញ្ហារបស់ជាតិ ដូចគ្នានឹងរឿងរ៉ាវប្រដាប់របស់ព្រះរាម ជាមួយនឹងនាងសីតា កេណ្ឌទ័ពស្វាទៅស្លាប់បាត់បង់ជីវិតអសាបង់គ្មានន័យ។
រឿងពិតពេលនេះ តើបក្សពួកលោក កឹម សុខា ត្រៀមកេណ្ឌមហាជនមកតតាំង ដើម្បីការពាររឿងរ៉ាវប្រដាប់ចំណាយមនុស្សដូចរឿងព្រះរាមមែនឬទេ?
នេះជារឿងដែលខ្ញុំនិទានប្រាប់ដល់បុគ្គលិករបស់ខ្ញុំ ដែលរួមដំណើរទៅកាន់ខេត្តដែលមូលដ្ឋានការងារនៅទីនោះ។
សូមឧទ្ទិសរឿងនិទាននេះសម្រាប់រីករាយចុងសប្ដាហ៍។