(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះអ្នកជាប់បាក់ឌុបតាមបណ្តាខេត្តរួច នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញបញ្ជីឈ្មោះអ្នកជាប់និទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ ទាំង៤០៥នាក់។
តាមរបាយការណ៍របស់ក្រសួងនេះ បានឱ្យដឹងថា សិស្សនិទ្ទេស A ដែលទទួលបានមធ្យមភាគពិន្ទុច្រើនជាងគេមានឈ្មោះ កាំង ស៊ីញលី ភេទប្រុស មកពីសាលាប៊ែលធីអន្តរជាតិទី៥ នៅរាជធានីភ្នំពេញ។
ខាងក្រោមនេះជាបញ្ជីឈ្មោះអ្នកជាប់និទ្ទេស A ទាំង ៤០៥នាក់៖