ធី សុវណ្ណថា៖ ពលរដ្ឋថា មិនចង់ឲ្យបក្សសង្គ្រោះជាតិ ដឹកនាំប្រទេសទេ ព្រោះខ្លាចដូចរបបប៉ុលពត (Video inside)
11-09-2016 16:24
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា យុវតីវ័យក្មេងដែលកំពុងប្រឡូកនឹងនយោបាយ បានដឹកនាំក្រុមការងាររបស់នាង ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ នៅមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម។
កញ្ញា ធី សុវណ្ណថា បានលើកឡើង នៅលើបណ្តាញសង្គម Facebook របស់នាងថា «ពលរដ្ឋ មិនចង់ឲ្យបក្សសង្គ្រោះជាតិ ដឹកនាំប្រទេសទេ ព្រោះខ្លាចដូចរបបប៉ុលពត ដោយថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ មានចរិតញុះញង់ហិង្សា មិនគោរពច្បាប់ មានចេតនាបង្កសង្គ្រាម ជាមួយប្រទេសជិតខាង និងពោពេញដោយកំហឹងគុំនំ (ព្រោះឪពុក លោក សម រង្សី ត្រូវបាញ់សម្លាប់ ជាប់ទោសជាជនក្បត់ជាតិ)»៕