(បន្ទាយមានជ័យ)៖ ផ្អើលទាំងព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចក្រោយKTV អេហ្វេស ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ចង់ក សម្លាប់ខ្លួនឯងនៅនឹងដើមក្រសេក ដោយប្រើខ្សែអង្រឹងចងទៅ និងមែកត្រសេកតែជើងដល់ដី។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សាកសពបុរសម្នាក់ពិតជាបានចង់ករ ស្លាប់ខ្លួនឯងពិតមែន ព្រោះគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធអំពើឃាតកម្មអ្វីឡើយ ហើយជនរងគ្រោះឈ្មោះ ស្នា ង៉ា អាយុ២៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្បែរកន្លែងកើតហេតុ ស្រុកកំណើតភូមិបាក់ព្រា ឃុំព្រែកចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បើតាមប្រពន្ធរងគ្រោះឈ្មោះ យឹម សំ អាយុ៣៣ឆ្នាំ ថាប្តីរបស់នាងបានបាត់ចេញពីផ្ទះ នៅម៉ោងប្រហែល៩យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ហើយបងប្អូន មិត្តភក្កិតាមរកតែមិនឃើញសោះ លុះព្រឹកឡើងទើបប្រទះឃើញ ប្តីមកចងកក្នុងព្រៃស្លាប់ខ្លួនឯងទៅវិញ។ បន្ទាប់ពីនគរបាលជំនាញ ពិនិត្យសព រួចរាល់ក៏បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕