ថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័នមួយចំនួន ផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាព លោកទេសរដ្ឋមន្រ្តី លោក មិន ឃិន
11-09-2016 15:17
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បណ្តាថ្នាក់ដឹកនាំរួមមាន ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី នៅតាមស្ថាប័ន ក្រសួងមួយចំនួន បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ លោក មិន ឃិន ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស។
សូមបញ្ជាក់ថា សពលោកទេសរដ្ឋមន្រ្តី មិន ឃិន ត្រូវបានក្រុមគ្រួសារតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្បែរផ្សារ បឹងកេងកង លេខ៥ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្រោយពីលោកបាន ទទួលមរណភាព នៅវេលាម៉ោង ១៖៥៩នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ៕
ខាងក្រោមនេះជាសាររំលែកទុក្ខរបស់ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ទាំងនោះ៖