(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែន បានចូលរួមបើកការរដ្ឋានជួសជុលផ្លូវបេតុងមួយខ្សែរស្ថិតនៅក្នុងភូមិសាម្គីទី១ សង្កាត់ត្រពាំងក្រសាំង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលមានប្រហែល៤៩៧ម៉ែត្រ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី មន្រ្តីសាលាខណ្ឌ តំណាងក្រុមហ៊ុនជួសជុលផ្លូវ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះដែរ លោក ឃឹម ស៊ុនសូដា បានលើកឡើងថា ផ្លូវដែលបើកការដ្ឋានជួសជុលនេះ គឺចាក់បេតុងឆ្អឹងដែកមានប្រវែង៤៩៧ម៉ែត្រ ទទឹង៥ម៉ែត ស្មើនឹង២,៤៨៥ម៉ែត្រការ៉េ សរុបជាទឹកប្រាក់ជិត១០ម៉ឺនដុល្លារ ដែលបានមកពីមូលនិធិសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំរបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ។
លោក បន្ថែមថា ការស្ថាបនាផ្លូវខាងលើ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែ ងាយស្រួលធ្វើដំណើរឆ្ពោះ ពីតំបន់មួយទៅតំបន់មួយ ជាពិសេសដើម្បីស្របតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕