(ភ្នំពេញ)៖ ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាសព្វថ្ងៃ បានរងនូវផលប៉ះពាល់លើសុខភាពយ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាព ដែលបណ្តាលមកពីម្ហូបអាហារមួយចំនួន ដែលពួកគាត់កំពុងទទួលទានសព្វថ្ងៃ សំបូរទៅដោយសារជាតិគីមី ទើបថ្ងៃនេះ ក្រុមហ៊ុនយូភី អិល អឹល អិល គ្រុបខេមបូឌា មួយគត់ ដែលផ្តោតទៅលើ សុខភាពអតិថិជនជាចំបង សុខភាពរុក្ខជាតិធម្មជាតិ ព្រោះសុខភាពសំខាន់ណាស់។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា បានចូលរួមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ផលិតផល អាហារបំប៉ន់សុខភាព ដែលគ្មានសាធាតុ ជាតិគីមី និងសម្ភារៈ កសិកម្ម នៅកម្ពុជា របស់ក្រុមហ៊ុន យូភីអិលអឹមអិល គ្រុបខេមបូឌា នៅទីស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅខាងជើងផ្សារសុវណ្ណា ផ្លូវកៅស៊ូ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងកោតសរសើរដល់ នាយិកាក្រុមហ៊ុន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ បណ្តាក់ទុនផ្នែកលក់ផលិតផលទ្រទ្រង់សុខភាពនេះ ដែលជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយ:ការផ្តល់ចំណូលពន្ឋ និងផ្តល់ការងារដល់ប្រជាជនខ្មែរផងដែរ។
ជាមួយគ្នានោះដែរ លោក អ៊ុង ផល្លា អគ្គនាយក ក្រុមហ៊ុនយូភីអិលអឹលអិល គ្រុបខេមបូឌា បានឲ្យដឹងថា ក្រុមហ៊ុនលោក បាននាំចូល
អាហារបំប៉នសុខភាព «ណាណូ» មកពីប្រទេសអាល្លឺម៉ង់ ម៉ាស៊ីនឆុងកាហ្វេធម្មជាតិព្រីម្ញៀម មកពីប្រទេសកូរ៉េ និងប្រភេទថ្នាំវីតាមីនម្យ៉ាង ឈ្មោះ «គ្រីល ដុកទ័រ ប្រូហ្វេសិនណល់» មកពីអាមេរិក ដែលជំនួយខួរក្បាល ស្បែក សន្លាក់ បេះដូង ជំនួយភ្នែក ព្រមទាំងភេសជ្ជ:ប៉ូវកម្លាំង ហេដស៊ុត ជាពិសេស សាប៊ូព្រហ្មចារីយ៍ ដែលជាផលិតផលសម្រាប់ស្ត្រី មានសារប្រយោជន៍ ជួយបន្តឹងកោសិការកន្លែងសំខាន់ឲ្យតឹងណែន ប្រឆាំងបាក់តេរី បំបាត់ក្លិន រមាស់ និងការពារ ជំងឺមហារីកស្បូនជាដើម ដែលក្រុមហ៊ុន យូភីអិលអឹលអិល គ្រុបខេមបូឌា បាននាំចូល ហើយបាននិងកំពុងចរាចរលើទីផ្សារសព្វថ្ងៃនេះ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនយូភី អិល អឹល អិល គ្រុបខេមបូឌា នៅបាននាំផលិលផលចម្រុះទឹកស្អាត ដែលមានលក្ខណ:ងាយស្រួលដល់អតិថិជន ហើយធុងចម្រុះទឹកស្អាតនេះ ជួយលើកស្ទួយអនាម័យសុខភាព ពិសេសជួយកាត់បន្ថយ ភាពក្រីក្រប្រជាជនផងដែរ ដោយហេតុថា ធុងចម្រុះទឹកស្អាតនេះ តម្រូលឲ្យអតិថិជន ឬបងប្អូនប្រជាពលរដ្ឋ ដាក់ប្រាក់រៀលតែ២០០រៀល ប៉ុណ្ណោះ ស៊កចូលទៅក្នុងប្រអប់ទូនោះនឹងធ្លាក់ដបទឹក មួយដបភ្លាមៗ៕