(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋជាច្រើននាក់ នៅសង្កត់ផ្សារដើមគរ ក្នុងខណ្ឌទួលគោក។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។
អភិបាលខណ្ឌទួលគោក បានបញ្ជាក់ថា ក្រុមគ្រួពេទ្យទាំងអស់នេះ គឺមានមកពីមន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យលោកសង្ឃ មន្ទីរពេទ្យក្រុង សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាលផងដែរ៕