(ក្រចេះ)៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បញ្ជូនខ្លួនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់តុលាការហើយនៅព្រឹកមិញនេះ ក្រោយពីបានសាកសួរ ត្រួតពិនិត្យ និងធ្វើតេស្តនៃសារធាតុញៀន រកឃើញពាក់ព័ន្ឋករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ជនសង្ស័យទាំងបួននាក់មាន៖

* ១. ឈ្មោះ រី ខ្មៅ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិស្នួលវត្ត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ
* ២. ឈ្មោះ ខាន់ នេត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិរហារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ
* ៣. ឈ្មោះ ពេជ្រ សារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងស្រែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ
* ៤. ឈ្មោះ តាន់ សុខា ហៅ ម៉ាប់ ភេទប្រុស ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

ជនសង្ស័យត្រូវបាន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងក្រចេះ ចាប់ឃាត់ខ្លួនបាននៅ ចំណុចត្រពាំង ស្រែ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយលោក វរសេនីយ៍ទោ នាង គង់ហ៊ាន ប្រធាន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយបានការអនុញ្ញាតិ ពីលោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមាន ការសម្របសម្រួលនីតិវីធី ដោយលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

នៅក្នុងប្រតិបត្តិការចាប់ឃាត់ខ្លួនជន សង្ស័យទាំង៤នាក់ សមត្ថកិច្ចក៏បានធ្វើការរឹបអូសបានវត្ថុតាង មួយចំនួន រួមមាន៖

* ១. ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៤ កញ្ចប់ទម្ងន់៤៤,៦២ក្រាម
* ២. ទូរស័ព្ទ ៤គ្រឿង (ម៉ាកអូប៉ូ២គ្រឿង-ម៉ាកតិចណូ១គ្រឿង-ម៉ាកណូគាចុចពិល១គ្រឿង)
* ៣. ម៉ូតូ ២គ្រឿង(ម៉ាកC១២៥ សេរី២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១HO-៦៨១៤ និងម៉ាកវីនន័រពណ៌ក្រហម លាយខ្មៅ គ្មានសា្លកលេខ)
* ៤. ប្រាក់រៀល ២៥.០០០រៀល
* ៥. កាបូបស្ពាយ ១
* ៦. ដែកកេះ ៤
* ៧. ជំពាមកៅស៊ូ ១៕