(តាកែវ)៖ ខណៈពេលដែលអាកាសធាតុក្ដៅ ខុសពីបណ្ដាលឆ្នាំៗមុន និងដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ក្នុងភូមិសាស្រ្តខេត្តតាកែវ ក្នុងការទិញទឹកសម្រាប់ពិសា កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានចែកទឹកបិរសុទ្ធជូនបងប្អូនអ្នកដំណើរតាមដងផ្លូវពិសាចំនួន ២ថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២៤។

ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា បងប្អូនធ្វើដំណើរឆ្លងកាត់ខេត្តតាកែវ ជាពិសេសបងប្អូនអ្នកខេត្តតាកែវ សូមអញ្ជើញចូលពិសាទឹកបរិសុទ្ធ ដោយឥតគិតថ្លៃពីកងរាជអាវុធហត្ថខេត្តតាកែវ៕

សម្រាប់ទីតាំងចែកទឹកបរិសុទ្ធ និងពេលវេលាចែក សូមអានសេចក្តីជូនដំណឹងខាងក្រោម៖