Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រាបៀរកម្ពុជា បានរៀបចំពិធីជប់លៀងដ៏អស្ចារ្យ ជូនអតិថិជនឆ្នើម១,៥០០នាក់ ក្នុងសណ្ឋាគារផ្កាយប្រាំ ក្នុងខេត្ដសៀមរាប

11-09-2016 12:28

(ភ្នំពេញ)៖ អតិថិជនឆ្នើមប្រចាំឆ្នាំកម្រិតទី៣ របស់ស្រាបៀរកម្ពុជាជាង១,៥០០នាក់ បានធ្វើដំណើរឆ្លងសម័យកាលទៅកាន់បុរាណ យុគនៃកម្ពុជា ក្នុងពិធីជប់លៀងមួយដែលត្រូវបានរៀបចំឡើងដោយស្រាបៀរកម្ពុជានៅថ្ងៃទី១០-ទី១១ ខែកញ្ញា ឆ្នាំ២០១៦។

ពិធីជប់លៀងនេះ ត្រូវបានរៀបចំឡើងក្នុងសណ្ឋាគារផ្កាយប្រាំ ក្នុងខេត្តសៀមរាប ហើយត្រូវបានតុបតែង ដោយឆ្លុះបញ្ចាំងពីទិដ្ឋភាព ចាប់ផ្តើមពីសម័យអង្គរ រហូតដល់សម័យសង្គមរាស្ត្រនិយមពិសេស អតិថិជន ដែលអញ្ជើញចូលរួម តម្រូវឲ្យស្លៀកសម្លៀកបំពាក់ សម័យបុរាណ។ បរិយាកាសទាំងនេះ បានធ្វើឲ្យអ្នកចូលរួមទាំង​អស់​មានអារម្មណ៍ដូចបានធ្វើដំណើរឆ្លងសម័យកាល ទៅកាន់សម័យ ដើមនៃប្រទេសកម្ពុជា។

លោក ភីតធឺ លាង អគ្គនាយក ក្រុមហ៊ុនខ្មែរ ប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បានមានថ្លែងថា «យើងរៀបចំកម្មវិធីនេះឡើង គឺដើម្បីថ្លែងអំណរគុណអតិថិជនឆ្នើមរបស់យើង ដែលខិតខំលក់ស្រាបៀរកម្ពុជាកន្លងមក ហើយអតិថិជនឆើ្នមប្រចាំឆ្នាំ២០១៦នេះ រួមមានអ្នកលក់ដុំ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្លឹបកម្សាន្ត និងម្ចាស់មជ្ឈមណ្ឌលកម្សាន្តផ្សេងៗ ដែលលក់ស្រាបៀរកម្ពុជាផងដែរ»
 
គួររម្លឹកថា នេះជាលើកទី៣ហើយ ដែលស្រាបៀរកម្ពុជា បានរៀបចំដំណើរកម្សាន្ត ឲ្យអតិថិជនឆ្នើមប្រចាំឆ្នាំរបស់ខ្លួន ដែលអតិថិជនឆ្នើម កម្រិតទី១ បានទៅកម្សាន្តនៅប្រទេសជប៉ុន ហើយកម្រិតទី២ បានទៅប្រទេសថៃ៕