(តាំងហ្សានីស)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០១៦បានឲ្យដឹងថា មានករណីគ្រោះ រញ្ជួយដីមួយទៀត កម្រិត៥.៧រិចទ័រ ដែលវាយប្រហារភាគខាងជើងប្រទេស Tanzania នោះ បានសម្លាប់មនុស្សកើនឡើងដល់ ១៣នាក់ និងរងរបួស២០៣នាក់។ នេះបើតាមអាជ្ញាធរ Tanzania បញ្ជាក់ឲ្យដឹង។
គ្រោះរញ្ជួយដីដែលមានជម្រៅ១០គីឡូម៉ែត្រនោះ បានវាយប្រហារនៅតំបន់ព្រំដែន ប្រទេស Uganda និង ប្រទេស Rwanda នៅជិតបឹង Leke Victoria ។ ប្រទេស Tanzania ជាប្រទេសស្ថិតនៅតំបន់អាហ្រ្វិក មានព្រំដែនជាប់ជាមួយ Kenya, Uganda, Rwanda។ អ្នករាយការណ៍ព័ត៌មានអន្តរជាតិ AFP បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសនេះគឺក្រីក្រណាស់ ដូច្នេះការជួយសង្គ្រោះបន្ទាន់មិនអាចធ្វើឡើង ទាន់ពេលវេលានោះទេ។
គួរបញ្ជាក់ថា នៅតំបន់បឹង Leke Victoria តែងតែទទួលរងនូវគ្រោះរញ្ជួយដីជារឿយៗ ប៉ុន្តែភាគច្រើនគឺស្ថិតនៅក្នុងកម្រិតមធ្យម ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះអជ្ញាធរ Tanzania បានអះអាងថាអ្វីៗស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋ ខណៈការខូចខាតបានកើតមាន ឡើង ច្រើនគួរសមដូចជាផ្ទះប្រជាជន ១០ខ្នងបានរលំខ្ទេចខ្ទីជាដើម៕