(ភ្នំពេញ)៖ ទន្ទឹមនឹងតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ៥ខែពីបទមិនចូលខ្លួននោះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ កំពុងជួបសំណេះសំណាលជាមួយ យុវជនគណបក្សសង្រ្គោះជាតិ មកពីខេត្តកណ្តាល ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់កណ្តាល គណបក្សសង្រ្គោះជាតិ។
ជំនួបនោះមានការចូលរួមសំណេះ សំណាលតាម Video Conference ពីសំណាក់ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួនផងដែរ។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង១១៖០០ព្រឹក។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ បានបើកសវនការជំនុំជម្រះលើរឿងក្តីពីបទ «បដិសេធក្នុងការចូលខ្លួន» របស់លោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្គោះជាតិ ហើយបានកាត់ទោសឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។ ការកាត់ទោសនេះ ពុំមានវត្តមានរបស់មេធាវី ឬសាមី ខ្លួនចូលរួមទេ៕