(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ Fresh News ថា ព្រឹកថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃ អាប់អួរមានភ្លៀងធ្លាក់ច្រើនស្ទើរគ្រប់កន្លែង ដែលអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃអាប់អួរ មានភ្លៀងធ្លាក់ច្រើនស្ទើរគ្រប់កន្លែង។ ខ្យល់បក់មធ្យម និងទឹករលកយោលយោលមួយៗ នៅចន្លោះឃ្លង។ នៅឆ្នេរអូឈើ ទាលខ្យល់បក់ និងទឹករលក យោលស្ងប់។អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់»។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី៩ ដល់១២ ខែកញ្ញា ឆ្នាំ២០១៨ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ ជាមួយនឹង បរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។ សូមប្រុងប្រយ័ត្ន៖ តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ៕