(ភ្នំពេញ)៖ របាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ថា នៅរយៈពេល ៨ខែ ឆ្នាំ២០១៦នេះ កម្ពុជាបានចេញអង្ករបាន៣២ម៉ឺនតោន ធ្លាក់ចុះ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។
របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៦ កម្ពុជានាំចេញអង្ករបាន ៣២០,០៧៦តោន ធ្លាក់ចុះ ៦.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមាន ៣៤២,១៣៦តោន។
សូមជម្រាបថា នៅឆ្នាំ២០១៥ កម្ពុជាអាចនាំអង្ករចេញ បានជាងកន្លះលានតោន៕