(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ នគរបាលជាតិបានបង្រ្កាបបទល្មើស ជួញដូរ​ រក្សាទុក​ និងប្រើប្រាស់គ្រឿងញៀន ចំនួន១០ករណី ឃាត់ខ្លួន២៨នាក់​ មុខសញ្ញាជួយដូរចំនួន១៦នាក់​ មុកសញ្ញាប្រើប្រាស់១២នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice)​ ចំនួន ១.១៧ក្រាម ១កញ្ចប់ធំ និង៣កញ្ចប់តូចមេតំ​ហ្វេ​តា​មីន ​(wy) ១៦ចំហៀងគ្រាប់​ និង១កញ្ចប់តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលសៀមរាប បង្ក្រាប៣ករណីឃាត់ខ្លួន៦នាក់​, កំពតបង្ក្រាប១ករណី​ ឃាត់ខ្លួន៥នាក់​, ប៉ៃលិន បង្រ្កាប់១ករណី ឃាត់៥នាក់, កំពង់ឆ្នាំង បង្ក្រាប២ករណី ឃាត់ខ្លួន៦នាក់, កែប បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់ និងក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕