(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២លើក មិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ មានតែរង់របួសធ្ងន់២នាក់ប៉ុណ្ណោះ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង០២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៥គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង និងរថយន្តធុនតូចចំនួន១គ្រឿង កង១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់២លើក, ស្រវឹង១លើក ងងុយដេក១លើក មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៦នាក់ ។
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំង ប្រទេសមានចំនួន២,៨០០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,១០០គ្រឿង និងពិន័យសរុបចំនួន១,៧០០គ្រឿង៕