គ្រោះរញ្ជួយដីមួយទៀតហើយ ! កម្រិត៥.៧រិចទ័រ វាយប្រហារប្រទេស Tanzania សម្លាប់មនុស្ស១១នាក់ និងរងរបួស១៩២នាក់
11-09-2016 01:58
(តាំងហ្សានីស)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយទៀតហើយ កម្រិត៥.៧រិចទ័រ វាយប្រហារប្រទេស Tanzania សម្លាប់មនុស្ស១១នាក់ និងរងរបួស១៩២នាក់ នេះបើតាមអាជ្ញាធរ Tanzania បញ្ជាក់ឲ្យដឹង។
គ្រោះរញ្ជួយដីនេះដែលមានជម្រៅ១០គីឡូម៉ែត្រ បានកើតឡើងដោយវាយប្រហារនៅតំបន់ព្រំដែន ប្រទេស Uganda និង ប្រទេស Rwanda នៅជិតបឹង Leke Victoria។ ប្រទេស Tanzania ជាប្រទេសស្ថិតនៅតំបន់អាហ្រ្វិក មានព្រំដែនជាប់ជាមួយ Kenya, Uganda, Rwanda។ល៕