(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ បានព្រះរាជទានសាររំលែកមរណទុក្ខ ដល់ក្រុមគ្រួសារសព លោកបណ្ឌិត មិន ឃិន ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ដែលបានទទួលមរណភាព។ នេះបើយោងតាមព្រះរាជសាររំលែកទុក្ខរបស់ព្រះអង្គទាំងទ្វេរ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា «មរណភាព នៃឯកឧត្តម មិន ឃិន គឺជាការបាត់បង់នូវកុលបុត្រ ដ៏ឆ្នើម នៃប្រទេសជាតិ និងប្រជារាស្រ្តកម្ពុជាដែលបានចូលរួមយ៉ាងសកម្មបំផុត ក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ»។
សូមបញ្ជាក់ថា សពលោកទេសរដ្ឋមន្រ្តី មិន ឃិន ត្រូវបានក្រុមគ្រួសារតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្បែរផ្សារ បឹងកេងកង លេខ៥ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្រោយពីលោកបាន ទទួលមរណភាព នៅវេលាម៉ោង ១៖៥៩នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ។
សូមអានព្រះរាជសារចូលរួមរំលែកទុក្ខរបស់ព្រះអង្គទាំងទ្វេរ ខាងក្រោមនេះ: