Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំម៉ាឡេស៊ី ស្នើឲ្យសាលារៀននានាលុបចោលការធ្វើទស្សនកិច្ចសិក្សាទៅសិង្ហបុរី និងហ្វីលីពីន ព្រោះខ្លាចឆ្លងវីរុស Zika

10-09-2016 20:00

(ម៉ាឡេស៊ី)៖ ក្រសួងអប់រំប្រទេសម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះ បានស្នើឲ្យសាលារៀននានា ដែលគ្រោងនឹងធ្វើការចុះទស្សនកិច្ចសិក្សា នៅឯប្រទេសសិង្ហបុរី និងហ្វីលីពីន ត្រូវលុបចោលជាបន្ទាន់ ខណៈដែលការរីករាលដាលនៃវីរុស នៅក្នុងប្រទេសទាំងពីរកាន់តែបន្តខ្លាំងឡើង ជាពិសេសគឺប្រទេសសិង្ហបុរីតែម្តង ដែលចំនួនអ្នកឆ្លងវីរុស Zika នៅក្នុងប្រទេសនេះ ទើបនឹងកើនដល់ ៣០៤នាក់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦។

រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ីលោក Datuk Seri Mahdzir បាននិយាយថា ការដាក់បញ្ជានេះបានចេញ ក្នុងអំឡុងកិច្ចប្រជុំមួយរបស់ក្រសួងអប់រំ ហើយបានដាក់ឲ្យស្ថាប័នអប់រំទាំងអស់ គោរពតាមរហូតទាល់តែក្រសួងផ្តល់ព័ត៌មានលម្អិតបន្ថែម លើស្ថានភាពនៃការឆ្លងវីរុស Zika នេះ។

ម៉្យាងវិញទៀត ស្របពេលដែលវិស្សមកាលសិក្សា បានចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ លោករដ្ឋមន្រ្តីក្រសួងអប់រំរូបនេះ ក៏បាននិយាយដែរថា ការគ្រប់គ្រងអនាម័យនៅជុំវិញបរិវេណសាលារៀន ត្រូវតែធានាថា មានភាពស្អាតជានិច្ច ដើម្បីទប់ស្កាត់ កុំឲ្យកើតមានជម្រកមូស ដែលជាភ្នាក់ងារចម្លងវីរុស Zika៕