(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំនេះ។ បើតាមសេចក្តីប្រកាសនេះក្នុងចំណោមអ្នកជាប់និទ្ទេស A ចំនួន ៤០៥នាក់ នៅទូទាំងប្រទេស, រាជធានីភ្នំពេញ ជាមណ្ឌលដែលមានអ្នកប្រឡងជាប់និទ្ទេស A ច្រើនជាងគេ។
* ឆ្នាំនេះមានបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨,៤១៥នាក់ ត្រូវជា ៥៧.២៨% នៃបេក្ខជនចំនួន ៦៧,០៧១នាក់។
* បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧,៣៣៨នាក់ ត្រូវជា ៧៦.៧៥% នៃបេក្ខជនចំនួន ២២,៥៩០នាក់។
* ក្រសួងអប់រំ បានបន្ថែមថា មានអ្នកជាប់និទ្ទេស A ចំនួន ៤០៥នាក់, និទ្ទេស B ចំនួន ២,៨០១នាក់, និទ្ទេស C ចំនួន ៥,៥៩៥នាក់ និងនិទ្ទេស E មានចំនួន ៣៨,១១៧នាក់។
ខាងក្រោមនេះជាបញ្ជីសិស្សជាប់និទ្ទេស A នៅតាមបណ្តាខេត្តទូទាំងប្រទេស៖
* រាជធានីភ្នំពេញ មានចំនួន ១៨៣នាក់
* សៀមរាប មានចំនួន ៣៦នាក់
* បាត់ដំបង មានចំនួន ៣៤នាក់
* កណ្តាល មានចំនួន ២៩នាក់
* កំពង់ចាម មានចំនួន ២០នាក់
* បន្ទាយមានជ័យ មានចំនួន ១៦នាក់
* ព្រៃវែង មានចំនួន ១៤នាក់
* កំពត មានចំនួន ១១នាក់
* ត្បូងឃ្មុំ មានចំនួន ១១នាក់
* តាកែវ មានចំនួន ១១នាក់
* កំពង់ធំ មានចំនួន ១០នាក់
* ក្រចេះ មានចំនួន ០៩នាក់
* កំពង់ឆ្នាំង មានចំនួន ០៧នាក់
* ព្រះសីហនុ មានចំនួន ០៧នាក់
* កំពង់ស្ពឺ មានចំនួន ០២នាក់
* ពោធិ៍សាត់ មានចំនួន ០២នាក់
* មណ្ឌលគិរី មានចំនួន ០១នាក់
* ប៉ៃលិន មានចំនួន ០១នាក់
* ឧត្តរមានជ័យ មានចំនួន ០១នាក់៕