Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

10-09-2016 18:05

(ស្ទឹងត្រែង)៖ នៅថ្ងៃនេះកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោយការដឹកនាំរបស់មេបញ្ជាការអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវបង្ក្រាប ករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្តនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ម៉ោង ២១៖២០នាទី ចំណុចវារីអគ្គិសនីសេសាន្តក្រោម២ ភូមិភ្លុកឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ១៖ ឈ្មោះ នួន ធា ភេទប្រុស អាយុ៣៤ឆ្នាំ បុខរបរបើកបររថយន្ត ទីលំនៅភូមិក្រាំងខ្ជាយ ឃុំតាំងស្សា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ២៖ ស្វាយ លីម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅភូមិច្រកស្រអែម ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (បក្ខពួកម្នាក់ទៀតគេចខ្លួន)។

មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា សមត្ថកិច្ចបានដកហូតបានវត្ថុតាង ពូថៅ២, ដាវសាមរ៉ៃ១, ម្សៅ TNT ៥កញ្ចប់ ទម្ងន់១៣គីឡូក្រាម, អាវ១, មួក២។ មេបញ្ជាការអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពវាយនឹងខ្នងពូថៅចំក្បាលលើថ្ងាសជនរងគ្រោះ បណ្ដាលឲ្យរងរបួសជាទម្ងន់ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។ មូលហេតុដោយជនសង្ស័យមានគំនុំ ខឹងជាមួយក្រុមហ៊ុនចិនបញ្ឈប់រូបគេពីការងារ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕